Saturday, April 14, 2012

Doing what i want:)

ខ្ញុំបានទទួលចំណេះដឹង ព្រមទាំងបទពិសោធន៏ច្រើនពីសំណាក់ លោកគ្រូ អ្នកគ្រូ ប៉ា ម៉ាក់ ក្រុមគ្រួសារ មិត្តភក្ដិ និយាយរួម គឺអ្នកនៅជុំវិញខ្លួន។
ខ្ញុំតែងតែចងចាំនូវសម្ដីរបស់មិត្តខ្ញុំម្នាក់គាត់បាននិយាយថា:
ជនបរទេសបានឃើញ ជនជាតិខ្មែរយើងបរិភោគបាយជុំគ្នា​ លើតុជាមួយគ្នា ព្រមទាំងចែករំលែកនូវម្ហូបអាហារគ្នាទៅវិញទៅមកទៀតផង។ ជនបរទេសនោះ ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន។ ហើយគាត់បាននិយាយប្រាប់មិត្តខ្ញុំថា​ ជនជាតិខ្មែរចេះចែករំលែកម្ហូបអាហារគ្នាទៅវិញទៅមកពិតជាគួរឲ្យស្ងើចសសើរមែន ។មានវប្បធម៍ចែករំលែកម្ហូបតែមិនចែករំលែកចំណេះដឹង។
ខ្ញុំតែងតែយកសំណួរនេះទុកក្នុងខួ រក្បាលខ្ញុំជានិច្ច។
ខ្ញុំមិនបន្ទោសថាយ៉ាងណានោះទេ តែបើខ្ញុំចាប់ផ្ដើមពីខ្លួនខ្ញុំទៅមានទាំងវប្បធម៍ចែករំលែកទាំងម្ហូបទាំងចំណេះដឹង​ នោះសង្គមជាតិយើងប្រាកដជារីកចម្រើនមិនខានោះ)))។

No comments:

Post a Comment